· Resource,Productivity,Lite bites

[See Khmer Below]

Have you ever felt like you had so much to do that you found it hard to know where to start? Have you ever been overwhelmed by the feeling that you’ll never finish everything you need to get done, and ended up not doing anything?

Writing a to-do list might be one of the easiest and well-known productivity tools to keep yourself active and make the most out of your day.

Why does it work? Firstly, writing down everything you need to do will help you to not feel overwhelmed by the things you need to do. Have you ever felt like you had an endless list of tasks to do, only to find that once you’ve written out everything, things immediately seem more manageable?

"Things that are hidden in the dark seem more daunting, and bringing them to the light ... makes them less scary. "

Things that are hidden in the dark seem more daunting, and bringing them to the light in the form of a list makes them less scary. Studies show that tasks that we have yet to complete, make us anxious and distracted (reducing our effectiveness), but writing the task down counteracts this effect.

Having a physical list also allows you to start planning your day more concretely, rather than wasting your time worrying. We will touch on this more in a different post.

In addition, the physical act of crossing things off your list is a powerful reward that becomes addictive. I’m sure we’ve all experienced the satisfaction of going through our day’s entire to-do list. You’ll have physical proof of your daily accomplishments - a powerful motivator for tomorrow too! If you’ve ever followed a workout program, you’ll know this works!

One common mistake that people make is putting too many things on their to-do list. We will get overwhelmed by the amount of works that needed attention and that can cause us to lose motivation even before we actually start. What we can do instead is to write down only the tasks that are important and can be done in one day.

Another common mistake that people often make is to list a task which is too big and not possible to finish by the end of the day. This makes the task seem daunting.

In order to make an effective to-do list, you should first of all break up large tasks into smaller specific ones that are actually achievable. Even if there’s something big that you want to achieve, don't put the whole goal onto your to-do list. Put down the first step that you can take now towards your goal instead. Don't put things like "writing a book", but put things like writing ten paragraphs or brainstorming five ideas by 1:00 pm.

So, start writing your own to-do list now and enjoy the satisfaction of crossing off things at the end of your day!

Be sure to check out our next post on what we can do to better prioritise your tasks.

KHMER:

ភាសាខ្មែរ៖

តើអ្នកធ្លាប់មានអារម្មណ៍ថាមានការងារច្រេីនពេក ហេីយអ្នកមិនដឹងថាគួរចាប់ផ្ដេីមពីកន្លែងណា? តើអ្នកធ្លាប់មានអារម្មណ៍ថាស្មុគស្មាញ គ្រាន់តែគិតពីការងារទាំងនោះ ជាចុងក្រោយអ្នកមិនបានធ្វេីអ្វីចេញមួយ?

ការកត់ត្រាពី ការងារត្រូវធ្វើ អាចជាឧបករណ៍មួយដែលធ្វេីឱ្យផលិតភាពរបស់អ្នកកេីនឡេីង រួមទាំងធ្វេីឱ្យអ្នកមានភាពសកម្ម។

ហេតុអ្វីបានជាការកត់ត្រាពីការងារដែលត្រូវធ្វេី មានប្រយោជន៍ដូចនេះ?

ទីមួយ ការសរសេរអ្វីដែលអ្នកត្រូវធ្វើនឹងជួយអ្នកកុំឱ្យមានអារម្មណ៍ថាធុញទ្រាន់ទៅនឹងអ្វីដែលអ្នកត្រូវធ្វើ។ តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមានភារកិច្ចច្រេីនដែលគ្មានទីបញ្ចប់ដែរឬទេតែអ្នកបែរជាឃើញថានៅពេលដែលអ្នកបានសរសេរពីការងារទាំងនោះ វាមេីលទៅដូចជាមិនច្រេីនខ្លាំងដូចការគិតរបស់អ្នកនោះទេ?

ការសិក្សាបង្ហាញថាភារកិច្ចដែលយើងមិនទាន់បានបំពេញធ្វើឱ្យយើងព្រួយបារម្ភនិងធ្វេីឱ្យយេីងពិបាកផ្ដោតអារម្មណ៍ ប៉ុន្តែការសរសេរភារកិច្ចទាំងនោះចេញមក វាអាចបន្ថយការប៉ះពាល់នេះបាន។

ការកត់ត្រាក៏ធ្វេីឱ្យអ្នកចាប់ផ្តើមរៀបចំថ្ងៃរបស់អ្នកឱ្យបានច្បាស់លាស់និងជៀសវាងការខ្ជះខ្ជាយពេលវេលា។

លើសពីនេះទៀតការគូសចោលលេីអ្វីដែលអ្នកបានធ្វេីរួច វាហាក់ដូចជារង្វាន់មួយដែលធ្វេីឱ្យអ្នកចង់ធ្វេីវាទៀត។

អ្នកនឹងមានភស្តុតាងជាក់ស្តែងនៃសមិទ្ធិផលប្រចាំថ្ងៃរបស់អ្នក ដែលជាការលើកទឹកចិត្តសម្រាប់ថ្ងៃស្អែកផងដែរ!

កំហុសទូទៅមួយដែលមនុស្សមួយចំនួនតែងធ្វើនោះគឺដាក់ការងារច្រើនពេកលើលីសការងារត្រូវធ្វើ។ វានឹងធ្វេីឱ្យយើងស្មុគស្មាញដោយសារយេីងឃេីញថាមានការងារច្រេីនពេក។ វាអាចអោយយើងបាត់បង់ទឹកចិត្តនឹងធ្វេីសូម្បីតែមុនពេលយើងមិនទាន់ចាប់ផ្តើម។ អ្វីដែលយើងអាចធ្វើជំនួសវិញនោះគឺសរសេរតែកិច្ចការណាដែលសំខាន់ហើយអាចធ្វើបានក្នុងរយៈមួយថ្ងៃ។

កំហុសទូទៅមួយទៀតដែលមនុស្សមួយចំនួនតែងតែធ្វើគឺសសេរពីភារកិច្ចដែលធំពេកហើយមិនអាចបញ្ចប់បានក្នុងថ្ងៃនេះ។ ការធ្វេីដូចនេះវានឹងធ្វេីឱ្យភារកិច្ចនោះមើលទៅគួរអោយខ្លាច។

ដើម្បីធ្វើឱ្យការកត់ត្រាការងារដែលត្រូវធ្វើ មានប្រសិទ្ធិភាព ដំបូងអ្នកគួរតែបំបែកភារកិច្ចធំ ៗឱ្យទៅជាផ្នែកតូចៗ និង ជាក់លាក់ដែលអាចសម្រេចបាន។ ទោះបីជាមានអ្វីមួយធំដែលអ្នកចង់ធ្វេីក្ដី ចូរកុំដាក់គោលដៅទាំងមូលលើលីសនៃការងារត្រូវធ្វើរបស់អ្នក។

អ្នកគួរដាក់ជំហានដំបូងដែលអ្នកអាចធ្វើបាន ដេីម្បីជួយឱ្យអ្នកឆ្ពោះទៅរកគោលដៅជំនួសវិញ។ កុំដាក់អ្វីដូចជា "សរសេរសៀវភៅ" ប៉ុន្តែដាក់ដូចជា "សរសេរឱ្យបានដប់កថាខណ្ឌ ឬស្វែងរកគំនិតឱ្យបានប្រាំត្រឹមម៉ោង 1"។

ដូច្នេះចូរចាប់ផ្តើមសរសេរលីសការងារត្រូវធ្វើរបស់អ្នកឥឡូវនេះហើយទទួលនូវអារម្មណ៍ដែលស្កប់ស្កល់
ពេលដែលអ្នកគូសការងារទាំងនោះចោលនៅចុងបញ្ចប់នៃថ្ងៃរបស់អ្នក!

សប្តាហ៍ក្រោយយេីងនឹងនិយាយពីវិធីដើម្បីកំណត់អាទិភាពកិច្ចការរបស់អ្នកដេីម្បីឱ្យផលិតភាពការងាររបស់អ្នកកាន់តែប្រសេីរ។

All Posts
×

Almost done…

We just sent you an email. Please click the link in the email to confirm your subscription!

OK